Translate

Friday, July 17, 2015

Six risks of entrepreneurs, ហានិភ័យ​​​ធំៗ​ចំនួន​៦ របស់​សហគ្រិន ​អាច​នឹង​កើត​​មាន​​​ក្រៅ​ពី​​ការងារ​អាជីវកម្ម

·   0

ហានិភ័យ​​​ធំៗ​ចំនួន​៦ របស់​សហគ្រិន ​អាច​នឹង​កើត​​មាន​​​ក្រៅ​ពី​​ការងារ​អាជីវកម្ម

រូបតំណាង​ប្រភព៖​ justice-canada
សហគ្រិន ​ជា​ទូទៅ​​តែង​ផ្ដោត​សំខាន់​លើ​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អាជីវកម្ម​ របស់​ខ្លួន​ជោគជ័យ​ដូច​ជា ​យុទ្ធសាស្ត្រ​ទីផ្សារ ដើមទុន ធនធាន​​មនុស្ស ​និង គុណភាព​ផលិតផល​​ជាដើម។ យ៉ាងណាមិញ​នៅ​​មាន​​​ករណី​ជា​ច្រើន​​ទៀត​ដែល​ពួកគេ​អាច​ភ្លេច​ខ្លួន​ហើយ​មើល ​រំលង​ជានិច្ច ហើយ​វា​ក៏​ជា​មូលហេតុ​សំខាន់​​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​ដួល​រលំ​ ដែរ​នោះ​​ដែល​នោះ​គឺ៖ ​​​​

១) ការ​ចាប់​ពង្រាត់​ ឬ ធ្វើ​ចំណាប់​ខ្មាំងនៅ​ ក្នុង​ប្រទេស​កម្ពុជា​បញ្ហា​ចាប់​ពង្រត់​នេះ​គេ​សង្កេត​ឃើញ​ថា​កម្រ​​កើត​ មាន​ណាស់​ចំពោះ​អ្នក​ជំនួញ ឬ បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន។ ដោយឡែក​សម្រាប់​​ប្រទេស​ក្រីក្រ​ឯទៀត​ដែល​ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល ដូច​ជា នៅ​ស៊ីរី យេមែន ម៉ាលី​ទ្វីបអាហ្វ្រិក ជា​ដើម​សុទ្ធតែ​ជា​មុខសញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​អ្នក​ជំនួញ និង ក្រុម​អ្នក​​បាន​ប្រាក់​​ដែល​ធ្វើ​ដំណើរ​ទៅ​​កាន់​ទី​នោះ​ជា​ពិសេស​តាម​ រូបភាព​ទេសចរ​ជា​ដើម។ យ៉ាងណាមិញ ទោះបី​ជា​លោកអ្នក​ស្ថិត​នៅ​កន្លែងណា​ក៏ដោយ​ដូច​ជា​ដំណើរ​កម្សាន្ត​ គួរតែ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​នេះ មិន​ថា​ចំពោះ​លោក​អ្នក​ផ្ទាល់​ ឬ បុគ្គលិក​នោះ​ឡើយ ព្រោះ​ថា​ករណី​នេះ​អាច​កើត​មាន​គ្រប់​រូបភាព គ្រប់​ទីកន្លែង​បាន​ដែល​អាច​ទាយ​ទុក​ជា​មុន​បាន។


២) គ្រោះ​ធម្មជាតិគ្រោះធម្មជាតិ​គឺ​ជា​ឧបសគ្គ​ដ៏​ ធំ​មួយ​ទៀត​សម្រាប់​សហគ្រិន​ទាំងឡាយ​​ក្រៅ​ពី​ការងារ​​អាជីវកម្ម​របស់​ខ្លួន ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​លិចលង់​ក្នុង​មួយ​ប៉ប្រិចភ្នែក​។ ជា​សំណាង​ល្អ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្រោះធម្មជាតិ​ធំៗ​ដូច​ជា​គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះ បង្ក​ឡើង​តិចតួច​បំផុត ហើយ​បើ​ករណី​​រញ្ជួយ​ដី​ និង រលក​យក្ស​ស៊ូណាមិ​វិញ​គឺ​គ្មាន​តែម្តង។ ប៉ុន្តែ​បើ​ងាក​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ហ្វីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ។ល។ បញ្ហា​ទាំង​នេះ​កើត​មាន​ញឹកញាប់​ណាស់​ និង បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ទៀត​ផង។ ការ​ពិត​លោក​អ្នក​មិន​អាច​​ទប់ស្កាត់​បញ្ហា​នេះ​បាន​ឡើយ តែ​ត្រូវ​ប្រាកដ​ថា លោក​អ្នក​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​នូវ​​​​ប្រព័ន្ធ​ការពារ សុវត្ថិភាព​អគារ សម្ភារៈ​ជំនួញ​ដល់​អាជីវកម្ម និង កម្មករ​​ឲ្យ​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​​​ប័ណ្ណ​ធានារ៉ាប់រង​​​ និង​​មាន​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​គ្រប់​ កាលៈទេសៈ​​តែម្តង។​​​​

៣) ក្រុមហ៊ុន​របស់​លោក​អ្នក​ផ្ទាំង​ស៊ីប​​នៃ​ការ​​ប្តឹងផ្តល់​​ការ ​ប្តឹងផ្តល់​អាច​កើត​មាន​ចំពោះ​លោក​អ្នក​ពី​សំណាក់​គូប្រជែង​របស់​អ្នក អតិថិជន ឬ អាច​ពី​បុគ្គលិក​របស់​អ្នក​ផ្ទាល់​តែម្តង​។ នេះ​ជា​អ្វី​ដែល​លោក​អ្នក​មិន​ចង់​ឮ​នោះ​ឡើយ តែ​ចង់​ឬ​មិន​ចង់​បើ​កើត​មាន​ហើយ​នោះ លោក​អ្នក​ត្រូវ​តែ​ដោះស្រាយ​ជា​បន្ទាន់។ ​ពួកគេ​អាច​​ចោទប្រកាន់​ថា អាជីវកម្ម​របស់​លោក​អ្នក​បាន​លួច​ចម្លង​កម្មសិទ្ធិ​បញ្ហា​របស់​គេ បោក​ប្រាស់ កេងប្រវ័ញ្ច ​ឬ មាន​​លក្ខណៈ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​ជា​ដើម។ វិធីសាស្ត្រ​ដ៏​ល្អ លោក​អ្នក​គួរ​ជួល​មេធាវី​មក​ប្រឹក្សា​យោបល់​មុន​នឹង​តតាំង​ក្តី និង អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ត្រូវ​បង្គាប់​ឲ្យ​បុគ្គលិក​នៅ​ក្រុមហ៊ុន​រក្សា​ភាព​ស្ងៀមស្ងាត់​ជៀសវាង​ មាន​​បញ្ហា​លេចឮ​មិន​ល្អ​​ទៅ​ខាងក្រៅ​ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​ដល់​ កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន។ ជម្រើស​ដ៏​ល្អ​មួយ​ទៀត​ដើម្បី​ជៀសវាង​បញ្ហា​នេះ​ លោក​អ្នក​ត្រូវ​បង្កើត​គោលការណ៍​រួម​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ឲ្យ​បាន​ ច្បាស់លាស់​​ ពោល​គឺ​ការ​បង្កើត​កិច្ចសន្យា​ការងារ​ដ៏​ល្អ​មួយ​នេះ​ឯង​ដើម្បី​ទុក​ធ្វើ​ជា ​ភស្តុតាង​នៅ​ពេល​មាន​​វិវាទ​កើត​ឡើង​រវាង​​លោក​អ្នក និង បុគ្គលិក​របស់​លោក​អ្នក។

៤) ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់ និង ចោរកម្ម​នេះ ​ជា​​បទល្មើស​ដ៏​អាក្រក់​​មួយ​ដែល​លោក​អ្នក​មិន​ចង់​ជួប​ប្រទះ​នោះ​ឡើយ ព្រោះ​ថា ​​បើ​ករណី​នេះ​កើត​មាន​នៅ​ទីតាំង​អគារ​របស់​លោក​អ្នក​ហើយ​នោះ​ ការ​បាត់បង់​ទ្រព្យសម្បតិ្ត​ដ៏​មាន​តម្លៃ ឬ ​​​អាយុ​ជីវិត​អាច​នឹង​កើត​មាន​ក៏​ថា​បាន ត្បិតអី​អាជីវករ​ជា​ច្រើន​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ច្រើន​ដែរ​។យ៉ាងណាមិញ​បើ ​​ហេតុការណ៍​​​នេះ​កើត​មាន​មែន​នោះ សូម​លោក​អ្នក​រក្សា​ភាព​ស្ងៀមស្ងាត់ និង យល់​ព្រម​តាម​សំណើ​របស់​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​​ជា​ជាង​​បដិសេធន៍​ រឹងទទឹង​ទៅ​​កាន់​ពួកគេ។ លើស​ពី​នេះ​ទៅ​ទៀត បើ​លោក​អ្នក​អាច​លាក់​​ខ្លួន​បាន​គួរ​តែ​ធ្វើ​ទៅ​ដើម្បី​ការពារ​អាយុជីវិត​ របស់​លោក​អ្នក។ ដំណោះស្រាយ​ដ៏​ល្អ​ដើម្បី​ការពារ​កុំ​ហេតុការណ៍​នេះ​កើត​មាន​ក្នុង​ អាជីវកម្ម​របស់​​លោក​អ្នក​ លោក​អ្នក​ត្រូវ​ត្រៀម​ទុក​ជា​មុន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​​មួយ​រឹងមាំ​​នៅ​ ក្នុង​ក្រុមហ៊ុន​​​ដូច​ជា សញ្ញា​​ប្រកាសអាសន្ន កាមេរ៉ា​សុវត្ថិភាព និង ​ប្រព័ន្ធ​ទំនាក់ទំនង​ទៅ​កាន់​ស្ថាប័ន​ប៉ូលិស​ជា​ដើម​។


៥) រឿង​អាស្រូវ​​ផ្លូវភេទថ្វីត្បិត​តែ​បញ្ហា​នេះ​​ កម្រ​កើត​មាន តែ​ក្រុមហ៊ុន​មួយ​ដែល​មាន​រឿង​អាស្រូវ​ ឬ បទល្មើស​ផ្លូវភេទ​កើត​ឡើង​ហើយ​នោះ​ រមែង​ជា​ទី​​រិះគន់ និង​បាត់បង់​ជំនឿ​ជឿជាក់​ពី​សាធារណជន។​ លោក​អ្នក ឬ បុគ្គលិក​ណាមួយ​នៅ​ក្នុង​ក្រុមហ៊ុន​អាច​​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​នេះ តែ​ក៏​អាច​មាន​ការ​ចោទប្រកាន់​​ទម្លាក់កំហុស​មួយ​​ពី​បុគ្គលិក​នារី​ណា​ ម្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​លោក​អ្នក​មិន​អាច​​ព្យាករណ៍​បាន។ នេះ​ជា​​បញ្ហា​មួយ​ព្រោះ​ថា លោក​អ្នក​ប្រហែល​ជា​មិន​បាន​​រៀបចំ​ទុក​ជា​មុន​ដើម្បី​ទប់ទល់​​ទៅ​នឹង​បញ្ហា ​នេះ​នោះ​ឡើយ។ ការ​បង្កើត​វប្បធម៌​ដ៏​មាន​តម្លៃ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​រវាង​អ្នក​ដឹកនាំ និង បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ អាច​ផ្តល់​ទំនុកចិត្ត​បញ្ចៀស​បញ្ហា​នេះ​បាន​។

៦) ប័ណ្ណធានារ៉ាប់រង​បុគ្គលិក​គ្រប់គ្នា​យល់​ឃើញ​ ថា ប័ណ្ណធានារ៉ាប់រង (Insurance) ​មាន​សារសំខាន់​ខ្លាំង​ណាស់ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា តើ​ក្រុមហ៊ុន​របស់​លោក​អ្នក​មាន​ប័ណ្ណធានារ៉ាប់រង​ហើយ​ឬ​នៅ?​​ សូម​ចាំ​ថា បើ​លោក​អ្នក​​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម​កុំ​មើល​រំលង​ចំណុច​នេះ​ឲ្យ​សោះ។​ ប័ណ្ណធានារ៉ាប់រង​នៅ​ក្នុង​ក្រុមហ៊ុន​​គួរតែ​មាន​សម្រាប់​ផ្តល់​ជូន​ដល់​ បុគ្គលិក​គ្រប់រូប ព្រោះ​ថា​បើ​បុគ្គលិក​ណាមួយ​ស្លាប់ ឬ ក្រុមហ៊ុន​របស់​លោក​អ្នក​ដួល​រលំ ​​នេះ​អាច​ជួយ​លោក​អ្នក​បាន។ ផ្ទុយ​ទៅ​វិញ​លោក​អ្នក​អាច​យល់​ថា នេះ​នឹង​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ខាតបង់ តែ​​បើ​លោក​អ្នក​ផ្អឹប​វា​ទុក​មិន​អើពើ​នោះ​ បុគ្គលិក​ក៏​មិន​សូវ​ជា​អើពើ​ពី​លោក​​អ្នក​ប៉ុន្មាន​​ដែរ។

តើ​លោក​អ្នក​មាន​ផែនការ​​យថាភាព​ហើយ​ឬ​នៅ? ចំណុច ​នេះ​មាន​សារសំខាន់​ណាស់​ដែល​​សហគ្រិន​គ្រប់រូប​ត្រូវ​មាន​ផែនការ​យថាភាព (ផែនការ​ត្រៀម​ទុក​ការពារ​ហេតុការណ៍​អាក្រក់ៗ​ដែល​អាច​កើត​មាន​ឡើង​ដោយ​ យថាហេតុ) ជា​មុន​សម្រាប់​ការពារ​ប្រយោជន៍​រួម​ដល់​​ក្រុមហ៊ុន​ទាំងមូល។ ដើម្បី​បង្កើត​ផែនការ​នេះ​បាន​ លោក​អ្នក​ត្រូវ​អនុវត្ត​ចំណុច​៣​ខាងក្រោម​នេះ៖

១) ដើរ​ជុំវិញ​​អគារ​​ក្រុមហ៊ុន​របស់​​អ្នក៖ អ្នក​ត្រូវ​ប្រាកដ​ថា សំណង់​អគារ​ ឬ អ្វី​ដែល​មាន​នៅ​​ទីតាំង​​​ក្រុមហ៊ុន​របស់​លោក​អ្នក​ត្រូវ​ប្រាកដ​ថា ​មាន​សុវត្ថិភាព និង ប្រហែល​មិន​​ប្រើ​ពេល​១០ ទៅ ២០ ឆ្នាំ ដើម្បី​ជួសជុល​វា​នោះ​ទេ។ ម្ល៉ោះហើយ​លោក​អ្នក​ត្រូវ​មាន​សំណង់​អគារ​សាងសង់​បាន​ត្រឹមត្រូវ មាន​ប្រព័ន្ធ​សុវត្ថិភាព​​​សម្រួល​ដល់​បុគ្គលិក និង ​សកម្មភាព​អាជីវកម្ម​ទាំងមូល។

២) ​គិតគូរ​ពី​សេណារីយ៉ូ​​ដែល​មាន​សក្ដានុពល​ជា​ច្រើន៖ មាន​សេណារីយ៉ូ​ជា​ច្រើន​ដែល​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក​អ្នក​នោះ​ អាច​ឲ្យ​លោក​អ្នក​អាច​មើល​ពី​យថាភាព​មួយ​ចំនួន​នៅ​​ថ្ងៃ​​ខាងមុខ។ ហេតុដូច្នេះ ការ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្សោយ​​ក្នុង​កិច្ចការ​អាជីវកម្ម​ឲ្យ​បាន​ កាន់តែ​ច្រើន​នេះ​​ហើយ​​ដែល​បញ្ចៀស​បញ្ហា​ឥត​​គ្រោង​ទុក​​​មុន​បាន។

៣) កសាង​ក្រុមការងារ​ដ៏​រឹងមាំ​ពិភាក្សា​លើ​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន៖ បង្កើត​ក្រុម​ការងារ​សម្រាប់​សិក្សា​ស្វែងយល់​ពី​បញ្ហា​​​នានា​របស់​ ក្រុមហ៊ុន គឺ​ជា​កូនសោ​ដ៏​សំខាន់​អាច​ទម្លុះទម្លាយ​បញ្ហា​​ចំពោះ​មុខ​នានា ឬ ហេតុការណ៍​ដែល​អាច​នឹង​កើត​មាន។ ការ​ប្រមូល​ទិន្នន័យ និង សេណារីយូ​ជា​ច្រើន​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា ឬ លទ្ធផល​ការងារ​ក្តី ស្ថានភាព​ទូទៅ​​បុគ្គលិក​ក្តី ស្ថាប័ន​ទាំង​មូល​ក្តី គឺ​ជា​ដំណោះស្រាយ​​​ដ៏​សម​ប្រកប​មួយ៕

Subscribe to this Blog via Email :