Translate

Friday, July 17, 2015

Potential is block by four sign, សញ្ញាណ​​អវិជ្ជមាន​​៤​យ៉ាង​បញ្ជាក់​ថា​ លោក​អ្នក​មិន​អាច​​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​​​​ឲ្យ​អស់​​នៅ​កន្លែង​ការងារ​

·   0

សញ្ញាណ​​អវិជ្ជមាន​​៤​យ៉ាង​បញ្ជាក់​ថា​ លោក​អ្នក​មិន​អាច​​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​​​​ឲ្យ​អស់​​នៅ​កន្លែង​ការងារ​

រួបតំណាង​ប្រភព៖​ socialscienceinsights
មនុស្ស ​ម្នាក់ៗ​សុទ្ធតែ​មាន​សក្តានុភាព​ផ្សេងៗ​ពី​គ្នា​ ​​ប៉ុន្តែ​គ្រាន់តែ​អ្នក​ខ្លះ​អាច​ប្រើ​ប្រាស់​សក្ដានុពល​​ ដើម្បី​ជា​ប្រយោជន៍​បាន​ច្រើន​ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ទៀត​ មិនអាច​ប្រើប្រាស់​ សក្ដានុពល​អស់​ពី​ក្នុង​ខ្លួន​ឡើយ​។​ ​ខាងក្រោម​នេះ គឺ​ជា​សញ្ញា​​​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ​​អ្នក​មិនអាច​បញ្ចេញ​សក្ដានុពល​ពេញ​លេញ​នៅ​កន្លែង​ការងារ​បាន​៖​​

១) ​​ចូលចិត្ត​ធ្វើ​ការងារ​ដែល​ងាយៗ​ពេក​​​
​​​​​​​ ប្រសិនបើ​ ជា​រៀងរាល់​ថ្ងៃ​ អ្នក​ធ្វើ​តែ​ការងារ​ស្រួលៗ​នោះ ​វា​ពិត​ជា​មិនអាច​ជួយ​ពង្រឹង​សមត្ថភាព​របស់​អ្នក​បាន​ឡើយ​។ ​ធ្លាប់តែ​ធ្វើ​ការងារ​ស្រាលៗ​ និង ​ស្រួលៗ តែ​នៅ​ពេល​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ លំបាក​ខ្លាំង​នោះ​ អ្នក​ប្រាកដ​ជា​មិនអាច​ស៊ូទ្រាំ​បាន​ឡើយ​ ហើយ​ប្រហែល​ជា​សុខចិត្ត​បោះបង់​​ ទាំង​កណ្តាល​ទី​។ ​ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​បន្ត​រីករាយ​ជាមួយ​នឹង​ការងារ​ ស្រួលៗ​​ទាំងនោះ​ទេ ពោល​គឺ​គួរតែ​រៀន​បន្សាំ​ខ្លួន​ជា​មួយ​នឹង​ អ្វី​ដែល​ពិបាកៗ​​ ទើប​ធ្វើ​ឲ្យ​អ្នក​អាច​បញ្ចេញ​សក្ដានុពល​ពេញ​លេញ​​បាន​។

២)​ អ្នក​មិនបាន​ស្វែងរក​អ្វី​ថ្មី​ដើម្បី​រៀនសូត្រ
​ ការ​រៀនសូត្រ​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​។ បើ​ទោះបីជា​ ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ អ្នក​មិនអាច​ព្រងើយកន្តើយ​នឹង​ការរៀនសូត្រ​ឡើយ​។​ ​ប្រសិនបើ​អ្នក ​​​មិនព្រម​ព្យាយាម​ស្វែងរក​អ្វី​ដែល​ថ្មី​ ដើម្បី​រៀនសូត្រ​ មានន័យ​ថា ​អ្នក​មិនអាច​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ ឬ អាច​ប្រើប្រាស់​​សក្ដានុពល​របស់​ខ្លួន​ ឲ្យ​ស្របតាម​ស្ថានការណ៍​ជាក់​ស្តែង​នោះ​ឡើយ​។


៣) ​អ្នក​មិន​​​​ចូលចិត្ត​បង្កើត​​ទំនាក់ទំនង​​ល្អ​ជាមួយ​ មនុស្ស​ជុំវិញ​ខ្លួន​ ​
ការ ​ទំនាក់ទំនង​ ពិត​ជា​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់ដូចជា​ ​​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​​ផ្នែក​នេះ​នោះ​ឡើយ​​ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​អភិវឌ្ឍ​ខ្លួន​ទៅជា​ មនុស្ស​ម្នាក់​ដែល​មាន​សក្ដានុពល​បាន​ឡើយ​​។​ ​គ្មាន​នរណា​ម្នាក់​ អាច​ចេះ​គ្រប់​រឿង​ឡើយ​ ដូច្នេះ​ទំនាក់ទំនង​ពិត​ជា​អាច​ជួយ​ ផ្តល់​ភាព​វិជ្ជមាន​​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ ជាពិសេស​នោះ​គឺ​ការ​បំពេញ​ចំណុច​ខ្វះខាត​​។

​​​​​​​​​​​​៤) ​គ្មាន​គំនិត​សុទិដ្ឋិនិយម​
​​​រាល់ ​​ការងារ​ទាំង​អស់​​ ​សុទ្ធតែ​មាន​ឧបសគ្គ​ ដូច្នេះ​ហើយ​បើ​អ្នក​ជា​មនុស្ស​ដែល​ ​គិត​ថា ខ្លួន​ឯង​គ្មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទេ ​វា​ប្រាកដ​ជា​ធ្វើ​​ឲ្យ​អ្នក​បរាជ័យ​ និង មិនអាច​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​ឲ្យ​អស់​នោះ​ឡើយ​។​ ​​​​​ដូច្នេះ​ហើយ​ គំនិត​សុទិដ្ឋិនិយម​គឺ​ជា​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាច​បន្តការងារ​ទៅ​មុខ​បាន​ ​បើ​ទោះបីជា​ជួប​បញ្ហា​លំបាក​ប៉ុណ្ណោះ​ក៏ដោយ​៕

Subscribe to this Blog via Email :