Translate

Tuesday, July 14, 2015

7 ways make you more creative/វិធី​៧​យ៉ាង​ជួយ​លោក​អ្នក​ឲ្យ ​នឹក​ឃើញ​គំនិត​ប្រសើរ​ៗ

·   0

វិធី​៧​យ៉ាង​ជួយ​លោក​អ្នក​ឲ្យ ​នឹក​ឃើញ​គំនិត​ប្រសើរ​ៗ! ​​​
http://thebnews.com/wp-content/files_mf/idea.jpgវិធី​៧​យ៉ាង​ជួយ​លោក​អ្នក​ឲ្យ ​នឹក​ឃើញ​គំនិត​ប្រសើរ​ៗ! ​​​ប្រភព៖​ inc.com
គំនិត ​ល្អ (good idea) ​និង​គំនិត​ល្អ​ប្រសើរ (great idea) ​​​មាន​លក្ខណៈ​ខុស​គ្នា​តិច​តួច​។ គំនិត​ល្អ​មាន​លក្ខណៈ​ទូទៅ​និង​ជួយ​ដោះ​ទាល់​មនុស្ស​បាន​តិច​តួច​ប៉ុណ្ណោះ​ នៅ​ក្នុង​កិច្ច​ការ​​ និង​ជីវិត​ប្រចាំ​ថ្ងៃ​។ រី​ឯ​គំនិត​​​ល្អ​ប្រសើរ​​វិញ (Great Idea) ​​​គឺ​​ត្រូវ​​មាន​គំនិត​ហើយ​ថែម​ទាំង​គួប​ផ្សំ​នឹង​ការ​អនុ​វត្ត​​កិច្ច​ ការ​​​ទាំង​ឡាយ​នោះ​ឲ្យ​បានល្អ​ប្រសើរ​​ថែម​ទៀត​។

មាន​វិធី​៧​យ៉ាង​ដែល​ជួយ​​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​អ្នក​ពូកែ​ ឬក៏​មាន​គំនិត​ល្អ​និង​ប៉ិន​ប្រសព្វ​ដូច​ខាង​ក្រោម​នេះ​៖

១) ​ហ្វឹក​ហ្វាត់​ខួរ​ក្បាលឲ្យ​ចេះ​​រៀន​គិត​និង​ឆ្ងល់​​ (Engage in Observation Sessions)
គំនិត​ល្អ​​ប្រសើរ​ឬប៉ិន​ប្រសព្វ​នឹង​មិន​ងាយ​កើត​ឡើង​ដោយ​ឯក​ឯង​ទេ​គឺ​​ អ្នក​ត្រូវ​តែ​ហ្វឹក​ហ្វាត់​ខួរ​ក្បាល​ឲ្យ​ចេះ​រៀន​គិត​និង​ដាក់​ចម្ងល់​នៅ​ ក្នុង​ខ្លួន​​​នៅ​ពេល​ឃើញ​អ្វី​មួយ​​ប្លែក​​​​នៅ​ហ្នឹង​ភ្នែក​ដូច​ពាក្យ​ ចាស់​ថា ​ត្រូវ​មាន​ឥន្ទ្រិយ៍​ឆ្វេង​ស្ដាំ កុំ​ចាំ​តែ​គេ​ប្រាប់​។

​​
២​) ​សម្រប​ខ្លួន​អ្នក​ឲ្យ​​​ចូល​គ្រប់​សង្គម​ (Socialize Outside Your Normal Circles)
ការ​សេព​គប់​មិត្តភក្តិ និង​ក្រុម​ការ​ងារ​មាន​វ័យ​ស្របារ​គ្នា​អាច​ធ្វើ​ឲ្យ​អ្នក​ចេះ​គិត​បាន​ល្អ​ ដោយ​សារ​អ្នក​មាន​ការ​ជជែក​គ្នា​លែង​ក្នុង​ការ​ដោះ​ស្រាយ​ ឬក៏​អំពី​បញ្ហា​អ្វី​មួយ​ដែល​មាន​នៅ​ក្នុង​ចិត្ត​គំនិត​ពួកគេ​។ អ្នក​ក៏​អាច​​រាប់​អាន​មនុស្ស​​មាន​អាយុ​ប្អូន​ ឬមាន​អាយុ​ច្រើន​ជាង​​អ្នក​​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​គិត​និង​ថ្លឹង​ថ្លែង​ ពី​បញ្ហា​ជីវិត​ទូទៅ​។ ​ប៉ុន្តែ​មនុស្ស​ដែល​អ្នក​រាប់​អាន​គឺ​​មិន​មែន​ជា​មនុស្ស​ពេលា​នោះ​ទេ។ ​

៣) អាន​​ឲ្យ​​បាន​​ច្រើន​ (Read More ​)
ដូច​អ្នក​ដឹង​ហើយ​ថា សៀវ​ភៅ​គឺ​​ជា​ប្រភព​នៃ​ចំណេះ​ដឹងដ៏​សំខាន់​បំផុត​​មិន​ថាជា​​ចំណេះ​ដឹង​​ អាក្រក់​ ឬក៏​ចំណេះដឹង​​ល្អ ឬក៏​ថា​ជា​ប្រភេទ​សៀវ​ភៅ​បែប​ណា​​នោះ​ទេ​។ ពាក្យ​ចាស់​លោក​ថា «អាន​ច្រើន​ ចេះ​ក៏​ច្រើន​» ដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​អាន​សៀវ​ភៅ កាសែត​និងទស្សនា​វដ្ដី​ព្រម​ទាំង​បណ្ដាញ​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​បើ​អាន​​បាន​ចំណេះហើយ​ អ្នក​ត្រូវ​យក​ចំណេះ​​នោះ​​មក​អនុវត្ត​នៅ​ក្នុង​សង្គម​ ​នោះ​ទើប​ធ្វើ​ឲ្យ​គំនិត​អ្នក​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​។

៤) ឆ្លៀត​ពេល​​​​ស្រាវជ្រាវ​​ចំណេះ​ដឹង​ផ្សេង​ៗ​លើ​​អ៊ីន​ធឺណិត​ (Randomly Surf the Web)
បន្ទាប់​ពីការ​​អាន​សៀវ​ភៅ​ហើយ​ ​Google គឺ​ជា​ជម្រើស​ល្អ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ល្អ​​ប្រសើរ​​បាន​ផង​ ដែរ​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ប្រព័ន្ធ​​អ៊ីន​ធឺណិតគឺ​ជា​អាវុធ​មុខ​ពីរ​​។ បើ​អ្នក​មិន​បាន​គិត​ឲ្យ​ដិត​ដល់​ទេ​ ជីវិត​ ឬគំនិត​អ្នក​អាច​ធ្លាក់​ចូល​ជីវិត​ដើរ​ផ្លូវ​ខុស​ ឬគិត​មិន​ត្រឹម​ត្រូវ​បាន​ដោយ​ងាយ​ទៀត​ផង​​។ ​ចូរ​ប្រើ​ប្រាស់​វា​ ដើម្បី​​ស្រាវជ្រាវ​ចំណេះ​ដឹង​​ប្លែក​ៗ គំនិត​បង្កើត​ថ្មី​ជា​ដើម។ ​

​​៥) ​សរ​សេរ​កំណត់​ហេតុ​ទុក​ជា​ប្រចាំ​​ (Keep a Regular Journal)
ការ​សរ​សេរ​កំណត់​ទុក​គឺ​ជា​ការ​ប្រសើរ​ណាស់​សម្រាប់​កត់​ទុក​នូវ​គំនិត​ អារម្មណ៍​ និង​ប្រវត្តិ​ជីវិត​របស់​អ្នក​។ ការ​ធ្វើ​ដូច្នេះ​គឺ​ជា​វិធី​ប្រសើរ​មួយ​ដែល​អាច​បង្ហាញ​ផ្លូវ​ និង​បង្កើន​ទម្លាប់​នៃ​ការ​គិត​របស់​អ្នក​។ បើ​អ្នក​មិន​ធ្លាប់​ធ្វើ​កំណត់​ហេតុ​ទេ​ ចូរ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ទៅ​។

៦) ​ធ្វើ​សមាធិ​ប្រមូល​​​អារម្មណ៍​​ (Meditate)
វា​ពិត​ជា​ពិបាក​នឹង​​បង្កើត​​​គំនិត​ល្អ​ប្រសើរ​ខ្លាំង​ណាស់​​នៅ​ពេល​ចិត្ត ​របស់​អ្នក​វិល​វល់​ដោយការ​គិត​និង​ក្ដី​កង្វល់​​ជា​រៀង​រាល់​ថ្ងៃ​ដូច្នោះ​ ។ ​ជា​ប្រការ​ល្អ​ អ្នក​ត្រូវ​តែ​រក​កន្លែង​ស្ងប់​ស្ងាត់​ដើម្បី​រៀន​ធ្វើ​សមាធិ​​អប់រំ​ចិត្ត​ គំនិត​​ឲ្យ​ស្ងប់​អារម្មណ៍​​​ ព្រោះ​ទង្វើ​នេះ​ពិត​ជា​ជួយ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​កាត់​បន្ថយ​ជំងឺ​ស្រ្តេស​ (Stress) បាន​យ៉ាង​ល្អ​ប្រពៃ​។

៧) ប្រើការ​ហ្វឹក​ហ្វាត់​ជា​ប្រព័ន្ធ​ (Use Structured Exercises)
ការ​ហ្វឹក​ហាត់​ប្រព័ន្ធ​ជួយ​អ្នក​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​។ ការ​ហ្វឹក​ហ្វាត់​សាមញ្ញៗ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​​អ្នក​​មាន​ទម្លាប់​ គិត​បាន​ល្អ​ប្រសើរ​។ ទម្លាប់​នៃ​ការ​គិត​​ជា​ប្រចាំ​គឺ​ជា​ពិត​ជា​វិធី​សំខាន់​​មួយ​ជួយ​អ្នក​ចេះ ​គិត​ស៊ីជម្រៅ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​សូវ​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ដែល​មាន​ទម្លាប់​គិត​ពី​បញ្ហា​ទូទៅ​ ទោះ​ជា​លំបាក​ ឬ​ស្រួល​។
​គន្លឹះ​ទាំង​៧​ដែល​ the Bnews បាន​បង្ហាញ​ខាង​លើ​នេះ​គឺជា​​តម្រុយ​មួយ​ជួយ​អ្នក​ឆ្ពោះ​ទៅ​រក​​ការ​​គិត​ បាន​ល្អ​ប្រសើរ​។ ដូច្នេះ​​សូម​​លោក​អ្នក​ចាប់​ផ្ដើម​​សាក​ល្បង​តាម​វិធី​ទាំង​នេះ​​ដូច​​តទៅ​

Subscribe to this Blog via Email :