វិធី៧យ៉ាងជួយលោកអ្នកឲ្យ
នឹកឃើញគំនិតប្រសើរៗ!
វិធី៧យ៉ាងជួយលោកអ្នកឲ្យ
នឹកឃើញគំនិតប្រសើរៗ! ប្រភព៖ inc.com
គំនិត ល្អ
(good idea) និងគំនិតល្អប្រសើរ
(great idea) មានលក្ខណៈខុសគ្នាតិចតួច។ គំនិតល្អមានលក្ខណៈទូទៅនិងជួយដោះទាល់មនុស្សបានតិចតួចប៉ុណ្ណោះ នៅក្នុងកិច្ចការ
និងជីវិតប្រចាំថ្ងៃ។ រីឯគំនិតល្អប្រសើរវិញ
(Great Idea) គឺត្រូវមានគំនិតហើយថែមទាំងគួបផ្សំនឹងការអនុវត្តកិច្ច ការទាំងឡាយនោះឲ្យបានល្អប្រសើរថែមទៀត។
...៩ចំណុចដែលអ្នកគួរស្វែងយល់ពីភាពជោគជ័យស្ថាបនិកក្រុមហ៊ុន Salesforce.com មហាសេដ្ឋី Marc Benioff...
មានវិធី៧យ៉ាងដែលជួយធ្វើឲ្យអ្នកក្លាយជាអ្នកពូកែ ឬក៏មានគំនិតល្អនិងប៉ិនប្រសព្វដូចខាងក្រោមនេះ៖
១) ហ្វឹកហ្វាត់ខួរក្បាលឲ្យចេះរៀនគិតនិងឆ្ងល់ (Engage in Observation Sessions)
គំនិតល្អប្រសើរឬប៉ិនប្រសព្វនឹងមិនងាយកើតឡើងដោយឯកឯងទេគឺ អ្នកត្រូវតែហ្វឹកហ្វាត់ខួរក្បាលឲ្យចេះរៀនគិតនិងដាក់ចម្ងល់នៅ ក្នុងខ្លួននៅពេលឃើញអ្វីមួយប្លែកនៅហ្នឹងភ្នែកដូចពាក្យ ចាស់ថា ត្រូវមានឥន្ទ្រិយ៍ឆ្វេងស្ដាំ កុំចាំតែគេប្រាប់។
២) សម្របខ្លួនអ្នកឲ្យចូលគ្រប់សង្គម (Socialize Outside Your Normal Circles)
ការសេពគប់មិត្តភក្តិ និងក្រុមការងារមានវ័យស្របារគ្នាអាចធ្វើឲ្យអ្នកចេះគិតបានល្អ ដោយសារអ្នកមានការជជែកគ្នាលែងក្នុងការដោះស្រាយ ឬក៏អំពីបញ្ហាអ្វីមួយដែលមាននៅក្នុងចិត្តគំនិតពួកគេ។ អ្នកក៏អាចរាប់អានមនុស្សមានអាយុប្អូន ឬមានអាយុច្រើនជាងអ្នកដើម្បីជួយអ្នកឲ្យចេះគិតនិងថ្លឹងថ្លែង ពីបញ្ហាជីវិតទូទៅ។ ប៉ុន្តែមនុស្សដែលអ្នករាប់អានគឺមិនមែនជាមនុស្សពេលានោះទេ។
៣) អានឲ្យបានច្រើន (Read More )
ដូចអ្នកដឹងហើយថា សៀវភៅគឺជាប្រភពនៃចំណេះដឹងដ៏សំខាន់បំផុតមិនថាជាចំណេះដឹង អាក្រក់ ឬក៏ចំណេះដឹងល្អ ឬក៏ថាជាប្រភេទសៀវភៅបែបណានោះទេ។ ពាក្យចាស់លោកថា «អានច្រើន ចេះក៏ច្រើន»។ ដូច្នេះអ្នកត្រូវចំណាយពេលវេលាអានសៀវភៅ កាសែតនិងទស្សនាវដ្ដីព្រមទាំងបណ្ដាញផ្សេងៗទៀត។ ប៉ុន្តែបើអានបានចំណេះហើយ អ្នកត្រូវយកចំណេះនោះមកអនុវត្តនៅក្នុងសង្គម នោះទើបធ្វើឲ្យគំនិតអ្នកកាន់តែស៊ីជម្រៅថែមទៀត។
៤) ឆ្លៀតពេលស្រាវជ្រាវចំណេះដឹងផ្សេងៗលើអ៊ីនធឺណិត (Randomly Surf the Web)
បន្ទាប់ពីការអានសៀវភៅហើយ Google គឺជាជម្រើសល្អមួយដែលអាចជួយឲ្យអ្នកមានគំនិតល្អប្រសើរបានផង ដែរ។ ប៉ុន្តែអ្នកត្រូវដឹងថា ប្រព័ន្ធអ៊ីនធឺណិតគឺជាអាវុធមុខពីរ។ បើអ្នកមិនបានគិតឲ្យដិតដល់ទេ ជីវិត ឬគំនិតអ្នកអាចធ្លាក់ចូលជីវិតដើរផ្លូវខុស ឬគិតមិនត្រឹមត្រូវបានដោយងាយទៀតផង។ ចូរប្រើប្រាស់វា ដើម្បីស្រាវជ្រាវចំណេះដឹងប្លែកៗ គំនិតបង្កើតថ្មីជាដើម។
៥) សរសេរកំណត់ហេតុទុកជាប្រចាំ (Keep a Regular Journal)
ការសរសេរកំណត់ទុកគឺជាការប្រសើរណាស់សម្រាប់កត់ទុកនូវគំនិត អារម្មណ៍ និងប្រវត្តិជីវិតរបស់អ្នក។ ការធ្វើដូច្នេះគឺជាវិធីប្រសើរមួយដែលអាចបង្ហាញផ្លូវ និងបង្កើនទម្លាប់នៃការគិតរបស់អ្នក។ បើអ្នកមិនធ្លាប់ធ្វើកំណត់ហេតុទេ ចូរចាប់ផ្ដើមពីថ្ងៃនេះទៅ។
៦) ធ្វើសមាធិប្រមូលអារម្មណ៍ (Meditate)
វាពិតជាពិបាកនឹងបង្កើតគំនិតល្អប្រសើរខ្លាំងណាស់នៅពេលចិត្ត របស់អ្នកវិលវល់ដោយការគិតនិងក្ដីកង្វល់ជារៀងរាល់ថ្ងៃដូច្នោះ ។ ជាប្រការល្អ អ្នកត្រូវតែរកកន្លែងស្ងប់ស្ងាត់ដើម្បីរៀនធ្វើសមាធិអប់រំចិត្ត គំនិតឲ្យស្ងប់អារម្មណ៍ ព្រោះទង្វើនេះពិតជាជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយជំងឺស្រ្តេស (Stress) បានយ៉ាងល្អប្រពៃ។
៧) ប្រើការហ្វឹកហ្វាត់ជាប្រព័ន្ធ (Use Structured Exercises)
ការហ្វឹកហាត់ប្រព័ន្ធជួយអ្នកឲ្យមានគំនិតច្នៃប្រឌិត។ ការហ្វឹកហ្វាត់សាមញ្ញៗអាចធ្វើឲ្យខួរក្បាលរបស់អ្នកមានទម្លាប់ គិតបានល្អប្រសើរ។ ទម្លាប់នៃការគិតជាប្រចាំគឺជាពិតជាវិធីសំខាន់មួយជួយអ្នកចេះ គិតស៊ីជម្រៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនសូវមានមនុស្សច្រើនប៉ុន្មានទេដែលមានទម្លាប់គិតពីបញ្ហាទូទៅ ទោះជាលំបាក ឬស្រួល។
គន្លឹះទាំង៧ដែល the Bnews បានបង្ហាញខាងលើនេះគឺជាតម្រុយមួយជួយអ្នកឆ្ពោះទៅរកការគិត បានល្អប្រសើរ។ ដូច្នេះសូមលោកអ្នកចាប់ផ្ដើមសាកល្បងតាមវិធីទាំងនេះដូចតទៅ ៕